ទំព័រដើម

ទន្លេផ្តោះផ្តង ត្រសងសមុទ្រ ស្នេហ៍ដាលដុតនៅក្នុងបឹង

បញ្ចេញមតិ

ដប់បូនកើត ខ្នើតចន្ទហៀប រៀបពេញវង់
ស្រស់ឆោមយង់ បងនាំពៅ ជិះទូកលេង
ក្រោមជំនោរ ខ្យល់បក់ធ្លាក់ ហាក់ងុយគេង
ស្នូរគ្រាំគ្រេង រលកទឹក រត់ប្រណាំង។

ទោះកត្តិក មិនរងា ខ្យល់ទន្លេ
រំភើយរេ ស្លឹកព្រឹក្សា ពីមាត់ច្រាំង
បបោសកាយ ក្រោមរស្មី ចន្ទចែងចាំង
ឃើញវាលប្រាំង នឹកស្រណោះ អនុស្សា។

រាត្រីនេះ តាមទន្លេ ពៅនិងបង
យើងសាសង ចងផ្តងផ្តោះ សព្ទវាចា
រលកយោល យោករុញទូក មិនធម្មតា
បងស្រវា ចាប់ហត្ថា ស្រស់នួនល្អង។

កុំបារម្ភ កុំភិតភ័យ ឆោមនិមល
ទ្រូងបងទល់ ទប់យ៉ាងស្និទ្ធ ជិតជាប់ផង
ពៅមិនធ្លាក់ ទឹកទេណា កែវមាសបង
សូមស្នេហ៍ស្នង ជឿរៀមចុះ ណាព្រលឹង។

យើងគិតទៅ ជិះទូកលេង តាមសមុទ្រ
កុំតក់ស្លុត ណាមាសស្ងួន យប់ស្អែកហ្នឹង
រលកបោក ផ្អោបផ្ទុបច្រាំង បងមិនធ្មឹង
បងស្ទុះវឹង ខិតខំប្រឹង ចូកចែវគាស់។

ចាប់បោះពួយ លាន់សន្ធឹក ឮគ្រូកៗ
ច្រវាទូក លូកលយលឿន មិនឱ្យទាស់
រុក្ខជាតិទឹក និងសារាយ ដុះលូតលាស់
ទូកមានឃ្នាស់ កុំសង្កា ណាពិសី។

ចន្ទបូណ៌មី តារារះ យ៉ាងព្រិចៗ
ឆ្លុះរំលេច ក្តាមមច្ឆា ពេលរាត្រី
សម្ផស្សសាយ សព្វសោភណ្ឌ មានរស្មី
ហាក់ចង់ស្តី សព្ទពរជ័យ ផ្តល់ជាខ្នើយ។

គេងមិនលក់ បក់មិនល្ហើយ នឹកស្រមៃ
សែនអាល័យ ខ្យល់ទន្លេ សមុទ្រត្រើយ
ថ្ងៃខានស្អែក បងមិនបែក ពីពៅឡើយ
រួមកៀកកើយ នៅនែបនិត្យ ជិតកល្យាណ។

ខ្នើតឆ្លងផុត ចូលមកដល់ ខែរនោច
យប់មួយរោច បងនាំអូន ទៅកំសាន្ត
ជិះទូកលេង នៅក្នុងបឹង ណាត្រើយត្រាណ
យើងពីរប្រាណ រួមសុខសាន្ត គូរជីវិត ។

ទឹកបឹងនឹង ពឹងទឹកអូរ ហូរចូលធ្លាក់
ស្រស់វរលក្ខណ៍ ទាក់ចិន្តា ប្រាកដពិត
បឹងសែនជ្រៅ ពៅពន្លក កែវវរមិត្រ
ដកព្រលិត ឈូករំចង់ ផង់ផូរក្រៃ។

ច្រវាគាស់ វាស់ប្រវែង ស្តែងកន្លង
អុំត្រសង ក្រងវាសនា សែនអាល័យ
រំភើយផាយ ផាត់កេសា រៀមចាប់ដៃ
កែវចរណៃ ស្នេហ៍ថ្លើមថ្លៃ រៀងរហូត។

គង់ សិលា ២៤ វិច្ឆិកា ២០១៥

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាព ៈ www.blindhope.com  purringtonphotography.wordpress.com

www.123rf.com  www.pinterest.com  www.100layercake.com

toat.com  romanticideasinlife.wordpress.com  tuscositascomplementos.blogspot.com

រាំលែងកំសាន្ត កុំឆ្លៀតរំខានពិតពីក្រោយ !

បញ្ចេញមតិ

(ប្រុស) I. សូរសៀងបទភ្លេង ចាប់ផ្តើមប្រគំ
លាន់ឮរងំ ក្នុងពេលរាត្រី ។ទិវាសមុទ្រ កោះកុងមេត្រី
មានក្រុមតន្ត្រី រាំលេងកំសាន្ត។

II. បងសូមអញ្ជើញ ស្រស់ស្រីកណ្យាណ
ឡើងរាំកុំខាន ជាគូនឹងបង ។

ហេតុអ្វីធ្វើមុខ ក្រញ៉ូវនួនល្អង
ភក្រ្តជូរកន្លង មានអ្វីខ្លាចក្រែង?

ឬក៏ពៅព្រួយ ចិន្តាចំបែង
គ្មានអ្នកប្រលែង ពាលពៅពេញចិត្ត?

(ស្រី) III. មិនថ្វីទេបង រាំឱ្យស្នាលស្និទ្ធ
រៀមកុំកៀកកិត ប៉ះពិតពីក្រោយ។

(II.និង III. សារឡើងវិញ ៣ដង បន្ទាប់ពីភ្លេងលេង)

សិលា ១៤ ធ្នូ ២០១៤

ប្រភពរូបភាពៈ www.youtube.com

 

mqdefault

បញ្ចេញមតិ

បញ្ចេញមតិ

406860_323426967765371_1302895300_n

បញ្ចេញមតិ

528465_364102693640163_775860438_n

សូមធ្វើការកាន់ទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះបរម សពនៃសម្តេចតា

បញ្ចេញមតិ

 

ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

មតិ 2

ដោយ វិគីភីឌាhttps://km.wikipedia.org/wiki/

ប្រជាជនខ្មែររស់នៅក្នុងខេត្ត នានានៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏ដូចគ្នានឹងប្រជាជនខ្មែរដែលរស់នៅក្នុងខេត្តសុរិន្ទ្រ ស៊ីសាកេត និងបុរីរម្យ ក្នុងប្រទេសថៃនាពេល បច្ចុប្បន្ននេះដែរ ពួកគេនៅតែមានជំនឿថា ខ្នាយ តាន់របស់ជ្រូកព្រៃ គឺជាវត្ថុស័ក្តិសិទ្ធិដែលនាំមកនូវសិរីមង្គល និងសេចក្តីសុខចម្រុងចម្រើន ។

ជំនឿលើខ្នាយតាន់ជ្រូកព្រៃក៏កើតមានទៅដល់ប្រជាជនខ្មែរភាគតិចដែលរស់ នៅតាមច្រករបៀងនៃព្រំដែនខ្មែរ-លាវផងដែរ ។ ជនជាតិខ្មែរលើទាំងនេះមានដូចជាពួកទំពូន ព្នង និងស្ទៀងជាដើម ដែលភាគច្រើននៃពួកនេះពាក់ខ្នាយតាន់ជ្រូកព្រៃជាប្រចាំថ្ងៃទៀតផង ។

ការមានជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ប្រជាជនខ្មែរស្ទើរតែមាន លក្ខណ:ជាទូទៅក្នុងសង្គមខ្មែរ ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងនៅតំបន់ព្រៃភ្នំដែលគេយល់ឃើញថា ជាតំបន់អាថ៌កំបាំងប្រកបដោយបារមី និងវត្ថុស័ក្តិសិទ្ធិ ឬក៏ជាកន្លែងរស់នៅដ៏សុខសាន្តរបស់សត្វជ្រូកព្រៃដោយវត្តមាននៃ មើមដំឡូងព្រៃយ៉ាងសម្បូរ ។

ការស្រាវជ្រាវរបស់យើងបានឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងរបស់វា ហើយនៅក្នុងហ្វូងជ្រូកនីមួយៗ គេឃើញមានមេហ្វូងមួយជាជ្រូកឈ្មោលដែល មិនត្រឹមតែមានមាឌធំ ហើយខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវទៀតផង ។ នៅក្នុងខណៈ ពេលដែលមានកូនជ្រូកព្រៃទើបនឹងកើតមក មេហ្វូងជ្រូកព្រៃដ៏កាចសាហាវខ្លាំងនេះសម្លាប់នូវកូនជ្រូកព្រៃឈ្មោល ណា ដែលវាទទួល ស្គាល់ថាមានមហិទ្ធិឫទ្ធិដូចវា ។

អ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានឱ្យដឹងថា ការបំផ្លាញកូនខ្លួនឯងដូច្នេះ បណ្តាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅ ក្នុងហ្វូងនោះនឹងដណ្តើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយ ។

Chea pig.jpg

ទម្លាប់របស់ជ្រូកព្រៃនេះ ពុំមែនជារឿងចៃដន្យនៅក្នុងសង្គមសត្វដែលធ្វើឱ្យមានការរន្ធត់ចិត្ត នោះទេ តែនេះជាច្បាប់ធម្មជាតិ ។

ពេលមេហ្វូងជិតស្លាប់ ទើបវាទុកកូនឈ្មោលណាដែលប្រកបលក្ខណៈសម្បត្តិរឹងមាំមានដុះខ្នាយវែង ជាងគេបន្តិចដើម្បីទុកដឹកនាំហ្វូងជ្រូកព្រៃបន្តពីវាទៀត ។ ចំពោះមេហ្វូងជ្រូកព្រៃដល់ពេលដែលវាចាស់ជរាខ្លាំងទៅ វាដើរទៅរកកន្លែងណាស្ងាត់ និងមានដើម ឈើផង ដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់ទុកបង្កប់ចោលនៅនឹង ដើមឈើនោះ ។

មហិទ្ធិឫទ្ធិរបស់ខ្នាយតាន់នៅត្រង់ថា បារមី ឬវត្ថុស័ក្តិសិទ្ធិជាពន្លឺនៅលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សា គាំពារជានិច្ចកាល ។ បារមីនេះឯងដែលពិបាកនឹងមាននរណាម្នាក់អាចសម្លាប់វាដោយងាយបានឡើយ ។

ហេតុដូច្នេះហើយ ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយ តាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន ។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមក បៀតបៀន ឬយកឈ្នេះលើខ្លួនគេបានឡើយ ។

អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់ កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត ។

ចំពោះបងប្អូនជនជាតិខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ។ គេបានចាត់ទុកជំនឿនេះជាទំនៀមទម្លាប់ប្រពៃណីប្រចាំជនជាតិទៀតផង ។ គេយល់ថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ជួយការពារនឹងសត្វព្រៃដ៏កាច សាហាវផ្សេងៗ ឬអាវុធដូចជាព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ ។

សរុបសេចក្តីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃនៃជនជាតិខ្មែរ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយមកពីខាងក្រៅ រមែងតែប្រាថ្នាសេចក្តីសុខសប្បាយ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយជំនឿនេះក៏ជាមែកធាងនៃខឿនវប្បធម៌អរូបីរបស់ជាតិយើងផងដែរ ។

គប្បីជម្រាបផងដែរថា ចំពោះខ្មែរសុរិន្ទ្រ បុរីរម្យសព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និងឈាមសត្វព្រៃមួយចំនួនមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សារោគ ឬជំងឺ ។ ឧទាហរណ៍គេយកថ្គាមដំរីទៅដុសនឹងថ្ម ហើយស្រង់ទឹកយកទៅបរិភោគដើម្បីការពារពុលថ្នាំ និងធ្វើឱ្យត្រជាក់ខ្លួនប្រាណ ។ ភ្លុកដំរី និងខ្នាយតាន់ជ្រូកព្រៃវិញ គេប្រើសម្រាប់កែក្តៅខ្លួនដែរ ។ ឆ្អឹងត្មាត និងឆ្អឹងអកសម្រាប់កែរោគគ្រុនញាក់រវើរវាយ និងកែរោគស្ត្រីដែលសម្រាលកូនមិនចេញដូចប្រក្រតី ។ ជូនកាលគេក៏យកឈាមរមាសកែក្រំ និងជាំខ្ទុះ ពេលដែលធ្លាក់ពីខ្នងដំរី ឬដើមឈើជាដើម ។ ចំពោះចង្កូមខ្លា គេយកមកដាក់ពាក់ជាបន្តោងនៅកដើម្បីការពារសត្វព្រៃ ហើយបើចង្កូមខ្លានោះមានប្រហោង វាកាន់តែមានប្រសិទ្ធភាពទៅទៀត ព្រោះព្រាយបីសាចភ័យខ្លាចខ្លាំងណាស់ ។

តើមនុស្សនៅភូមិស្នាយ នាសម័យបុរេប្រវត្តិសាស្ត្រមានជំនឿដូចខាងលើ នេះដែរឬទេ ? ចំពោះចម្លើយនឹងសំណួរនេះ បើតាមការស្រាវជ្រាវសិក្សាប្រៀបធៀបរបស់យើងបានឱ្យដឹងថា អ្វីៗដែលពោលមិនខុសប្លែកពីជំនឿរបស់សហគមន៍ខ្មែរនៅភូមិស្នាយ ប៉ុន្មានឡើយ ដោយហេតុថាសំណង់វប្បធម៌វត្ថុបុរាណជាច្រើន ដូចជាឆ្អឹងចង្កូមសត្វដែលគេកប់ជាមួយសព ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែវត្ថុទាំងអស់នោះបានឆ្លើយតបតាមជំនឿប្រពៃណីរបស់មនុស្ស ខ្មែរនាសម័យដើមយ៉ាងពិតៗ (ម.ត្រាណេ) ។

Chea and chkom.jpg

ឯកសារយោង

Older Entries

តាមដាន

Get every new post delivered to your Inbox.