ប្រភព៖ភ្នំពេញប៉ុស្ត៍

ក្រុងសេនចូសេៈ តុលារការ បានចេញដីការសម្រេចថា ក្រុមហ៊ុន Samsung Electronics បានរំលោភលើដីការរបស់តុលាការក្នុងករណីជម្លោះប៉ាតង់នៃការរចនា ម៉ូដ និងលក្ខណៈពិសេស ជាមួយក្រុមហ៊ុន Apple ដោយមិនបានផ្តល់ឯកសារយោងដល់តុលាការ។

លោក Paul S. Grewal ចៅក្រមជនជាតិអាមេរិកនៅទីក្រុងសេនចូសេ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទ បានសម្រេចថា ក្រុមហ៊ុន Samsung មិនបានគោរពតាមដីកាសម្រេចរបស់តុលាការនោះទេ។

ក្នុងពាក្យបណ្តឹងរបស់ខ្លួន ក្រុមហ៊ុន Apple បានអះអាងថាទូរស័ព្ទដៃទំនើប 4G និងកុំព្យូទ័របន្ទះស្តើង Galaxy Tab 10.1 ដែលស្ថិតនៅក្នុងចំណោមផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់របស់ខ្លួន។

ក្នុងដីការកាលពីថ្ងៃចន្ទ លោក Grewal បានដាក់ទណ្ឌកម្មខាងរូបិយវត្ថុមួយចំនួនដល់ក្រុមហ៊ុន Samsung ដែលក្រុមហ៊ុន Apple បានទាមទា តែបានបដិសេធសំណើសុំរារាំងការដាក់លក់ផលិតផលរបស់ក្រុមហ៊ុន Samsung៕ Bloomberg/BP

Advertisements